(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧២នាក់ ខណៈអ្នកជំងឺចំនួន៤៧នាក់ជាសះស្បើយ

២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤១៥នាក់ស្លាប់ នៅក្នុងរយៈពេល១ថ្ងៃ

៣៖ ក្រសួងសុខាភិបាលផ្លូវការ អំពីករណីបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ នៅស្រុកមេសាង ស្លាប់ដោយសារកូវីដ១៩

៤៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ២៥០នាក់ទៀត ដោយភាគច្រើនបំផុត ស្ថិតនៅទីក្រុងបាងកក

៥៖ ក្រសួងសុខាភិបាល ក្រើនរំលឹកចុងក្រោយ ដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

៦៖ អឺរ៉ុបរឹតត្បិតការនាំចេញវ៉ាក់សាំង AstraZeneca បណ្តាលឲ្យប៉ះពាល់ដល់ យុទ្ធនាការចាក់វ៉ាក់សាំងរបស់អូស្រ្តាលី

៧៖ រដ្ឋមន្រ្តីសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបម្រុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ

៨៖ នូវែលសេឡង់-អូស្រ្តាលី នឹងអនុវត្តគោលការណ៍ធ្វើដំណើរ ដោយមិនបាច់ធ្វើចត្តាឡីស័ក ជាមួយគ្នា ក្នុងខែមេសានេះ

៩៖ លោក គឹម សន្តិភាព៖ បុគ្គលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ប្រឈមនឹងការពិន័យពី ១លានរៀល ដល់៥លានរៀល

១០៖ កូរ៉េខាងជើង ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដោយសារបារម្ភពីកូវីដ-១៩

១១៖ ស្នងការរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ សម្រាប់ប្រជាពលរដ្ឋរាយការណ៍បញ្ហាផ្សេងៗ

១២៖ ការយកជង្គង់សង្កត់កបុរសស្បែកខ្មៅ George Floyd គឺជាការរំលោភលើក្រមសីលធម៌ និងគុណតម្លៃរបស់ប៉ូលិស, នេះបើតាមសម្តីមេប៉ូលិសទីក្រុង Minneapolis

១៣៖ ៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ១៨ម៉ឺននាក់

១៤៖ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឲ្យរូបលោក អាចកាន់អំណាចរហូតដល់ឆ្នាំ ២០៣៦

១៥៖ អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាអ៊ុរ៉ស់

១៦៖ កងនាវាចម្បាំងចិន នឹងធ្វើសមយុទ្ធជាប្រចាំ នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់

១៧៖ អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត កើនដល់១៥៧នាក់

១៨៖ អាកាសចរណ៍ជប៉ុន JAL ប្រកាស៖ «យន្តហោះ Boeing 777 ចំនួន១៣គ្រឿង ដែលបំពាក់ម៉ាស៊ីន P&W ត្រូវចូលនិវត្តន៍មុនកាលកំណត់»

១៩៖ រុស្ស៊ីចេញមុខព្រមាន៖ «ការដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា នឹងធ្វើឲ្យផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ»

២០៖ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសស៊ែប៊ី

២១៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមថ្មី ជានរណា?

២២៖ បទវិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម, ចិនជាអ្នកប្រមូលផល

- ព័ត៌មាន Fresh News Plus

១៖ អ្នកចាត់ការជម្រើសជាតិចិន ព្រួយបារម្ភចំពោះទម្រង់លេងរបស់កូនក្រុម ស្របពេលជម្រុះ World Cup 2022 ជិតមកដល់

២៖ ខ្សែការពារ Florenzi ឆ្លង COVID-19 ខកខានជួយ PSG ប្រកួតទល់នឹង Bayern រាត្រីថ្ងៃពុធ

៣៖ រដ្ឋមន្ត្រីកីឡាបារាំង៖ ព្រឹត្តិការណ៍ French Open អាចត្រូវបានលើកពេលម្តងទៀត

៤៖ ចំណេះដឹងទូទៅ៖ ស្វែងយល់ពីប្រវត្តិព្រែកជីកស៊ុយអេ ទីដែលកប៉ាល់យក្សមួយបានគឿងជាប់នៅទីនោះ

៥៖ គ្រូបង្វឹក Barca ថា ជំនួប El Clasico ចុងសប្តាហ៍នេះរវាង Barcelona និង Real រឹតតែជក់ចិត្ត!

៦៖ តើ Tim Cook នាយកប្រតិបត្តិ Apple និយាយអ្វីខ្លះពាក់ព័ន្ធនឹងអាជីវកម្មរថយន្តបើកបរដោយស្វ័យប្រវត្តិ ឬ Apple Car?

៧៖ WhatsApp កំពុងសាកល្បងមុខងារថ្មី អនុញ្ញាតឲ្យអ្នកប្រើផ្ទេរ Chat History នៅលើ iOS និង Android បាន

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com