(បន្ទាយមានជ័យ)៖ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ ហើយបញ្ជូនទៅតុលាការខេត្តនៅថ្ងៃនេះ។ លោក ស ប៊ុនសឿង មេបញ្ជាការងអាវុធហត្ថខេត្ត ទទួលបន្ទុកគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាន រើន អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិស្ពាន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សម្រាប់ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគឿងញៀននេះ កម្លាំងអាវុធហត្ថ បានដកហូតបានវត្ថុតាងគ្រឿងញៀន មេតំហ្វេតាមីន៩គ្រាប់ កាំភ្លើងច្នៃ១ដើម ដបសំរាប់ជក់១ទូរស័ព្ទ១គ្រឿង។ ជន​សង្ស័យ​​បាន​ឆើ្លយសារភាពនៅមុខអាវុធហត្ថថា ខ្លួនពិតជាបានទិញគ្រឿងញៀននេះ យកមកលាក់ទុកជក់ និងធ្វើការចែកចាយលក់បន្ត​ពិតមែន​តែនៅថ្ងៃនោះ​ ចៃដន្យអាក្រក់ត្រូវអាវុធហត្ថ​ខេត្តព័ន្ទចាប់ខ្លួន​បានតែម្តង។ ជនសង្ស័យ និងមានភស្តុភាង ​ត្រូវបានអាវុធហត្ថខេត្តបញ្ជូនខ្លួន និងកសាងសំណុំរឿង​ទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕