(ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកស្ម័គ្រចិត្ត បុគ្គលិកបច្ចេកទេស តាមអង្គភាពគម្រោង និងបុគ្គលិកផ្សេងៗទៀត ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដំណាក់កាលទី២។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News បានឱ្យដឹងទៀតថា ប្រធានអង្គភាពដែលមានដូចជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន សូមពិនិត្យស្រង់ទិន្នន័យ និងផ្តល់ឈ្មោះបុគ្គលិកមន្ត្រីរាជការក្រោមឱវាទដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ដែលរួមមាន៖ ទីប្រឹក្សាជំនួយការ ក្រសួងបុគ្គលិក មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកស្ម័គ្រចិត្ត ទីប្រឹក្សាបច្ចេកទេស បុគ្គលិកបម្រើការងារនៅតាមបណ្តាអង្គភាពគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួង ជំនួយការ អ្នកបើកបរភ្នាក់ងារសន្តិសុខ បុគ្គលិកថែសួន និងបុគ្គលិកអនាម័យនៅតាមបណ្តាអង្គភាពសាមី ព្រមទាំងសមាជិកក្រុមគ្រួសាររបស់បុគ្គលិកមន្ត្រីរាជការ ដែលមានហានិភ័យប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។

សូមផ្ញើបញ្ជីឈ្មោះខាងលើនេះមកនាយកដ្ឋានបុគ្គលិក ជាការប្រញាប់បំផុតតាមរយៈតេឡេក្រាមរបស់ លោក រតន៍ សាម៉ន ប្រធាននាយកដ្ឋានបុគ្គលិក 011 958 311 និងតេឡេក្រាម, លោកស្រី កុច ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានបុគ្គលិក 012 941 795 ដើម្បីធ្វើការបូកសរុបបញ្ជីឈ្មោះ និងស្នើសុំទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងនឹងធ្វើការជូនដំណឹងអំពីកាលបរិច្ឆេទ និងទីកន្លែងនៃចាក់វ៉ាក់សាំងកូវីដ-១៩ ដំណាក់កាលទី២ ដល់អង្គភាពទាំងអស់ ក្រោយពីទទួលបានគោលការណ៍ ឯកភាពជាផ្លូវការពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖