(ភ្នំពេញ)៖ ឧបាសិកា ហង់ ឡា បានទទួលមរណភាពក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣០នាទីព្រឹក។

ពិធីបុណនេះ ប្រារព្ធធ្វើនៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត មណិរតនារាម ហៅវត្តទូលទំពូង នៅសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពិធីបូជាសពនឹងប្រព្រឹត្តនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៖៣០នាទីរសៀល នៅឈាបនដ្ឋានក្នុងបរិវេណវត្ត មណិរតនារាម ហៅ វត្តទួលទំពូង។

នេះចាត់ទុកជាដំណឹងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួម ជ្រាបជាដំណឹង និងចូលរួមបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕