(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០១៦នេះ គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរ​បស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយពិភាក្សាទៅលើរបៀបវារៈចំនួន៣។

របៀបវារៈសំខាន់ៗមាន៣ ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះរួមមាន៖
១- សេចក្តីព្រាងគោលនយោបាយជាតិប្រជាជន២០១៦-២០៣០។
២- សេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាម ការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
៤- បញ្ហាផ្សេងៗ។

របៀបវារៈទី៣ ត្រូវបានដកចេញ៖
៣-សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ១៩៨២៕