(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្វាយលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ក្នុងលិខិតថ្វាយព្រះពរនេះ សម្តេចប្រធានព្រឹទ្ធសភា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរប្រកបដោយ សេចក្តីគោរពដឹងព្រះមហាករុទិគុណ៌ និងព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រោមម្លប់ដ៏ ត្រជាក់ត្រជំនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ប្រជាជាតិនិងមាតុភូមិអង្គរ ជាទីស្នេហា កំពុងទទួលបាននូវសុខសន្តិភាព ភាពសុខក្សេមក្សាន្ត សម្បូណ៍សប្បាយ ចម្រុងចម្រើនរុងរឿងមានកិត្តិយស និងកិត្យានុភាពទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិជាបន្តបន្ទាប់។

ជាមួយគ្នានោះសម្តេចប្រធានព្រឹទ្ធសភា ក៏សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរ ប្រកបដោយគារវភក្តី ដ៏មហាខ្ពង់ខ្ពស់ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាឱកាសដ៏មហាជ័យមង្គលឧត្តុង្គឧត្តមថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិស្តសករាជ ២០២១ ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ៖