(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញអំពីឈ្មោះ និងអត្តសញ្ញាណនៃអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ថ្មី ចំនួន១២នាក់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជាមួួយនឹងការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានទាំងនេះ ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ហើយក្នុងករណីដែលមានចេញរោគសញ្ញា ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖