(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅវេលាម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

បណ្ដាញព័ត៌មានជាច្រើនទៀត រួមទាំងបណ្ដាញព័ត៌មាន Fresh News នឹងផ្សាយបន្ដផ្ទាល់ពីទូរទស្សន៍ជាតិ ចេញពីគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ៕