(កំពង់ឆ្នាំង)៖ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីត្រៀមបម្រុងក្នុងការព្យាបាលអ្នកជម្ងឺកូវីដ១៩ ក្នុងខេត្តកំពង់ឆ្នាំង នាពេលខាងមុខ ក្រោយពីមានការឆ្លងរាលដាលកាន់តែច្រើននៅក្នុងសហគមន៍។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តកំពង់ឆ្នាំង បានប្រាប់ថា អាជ្ញាធរខេត្តបានរៀបចំបន្ទប់ព្យាបាល ចំនួន៦៤បន្ទប់ សំរាប់ត្រៀមព្យាបាលអ្នកកើតជម្ងឺកូវីដ១៩ នាពេលខាងមុខ។

លោល ឈួរ ច័ន្ទឌឿន បានឱ្យដឹងទៀតថា អាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធ បានអនុវត្តវិធានការសុខាភិបាលយ៉ាងយកចិត្តទុកដាក់ ដោយបានរៀបចំកន្លែងធ្វើចត្តាឡីស័ក សម្រាប់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធក្រោយព្រឹត្តិ ការណ៍សហគមន៍២០កុម្ភៈ និងបានត្រៀមបន្ទប់ព្យាបាលអ្នកេជម្ងឺកូវីដ១៩ ចំនួន៦៤បន្ទប់ទៀត ក្រៅពីមន្ទីរពេទ្យបង្អែកទាំង៣ នៅក្នុងខេត្ត។

ទីតាំងដែលមានបន្ទប់សំរាប់ត្រៀមព្យាបាលជម្ងឺកូវីដ១៩នោះ រួមមាន៖ នៅស្រុកទឹកផុសចំនួន២៤បន្ទប់ និងស្រុកកំពង់ត្រឡាចមានចំនួន៤០បន្ទប់ និងបានបំពាក់គ្រែពេទ្យរួចរាល់ចំនួន១០៤គ្រែ។ ចំណែកនៅក្នុងបន្ទប់នីមួយៗនោះ មានបន្ទប់ទឹក និងផ្ទះ បាយនៅក្នុងបន្ទប់តែម្តង ដែលជាភាពងាយស្រួលដល់អ្នកជម្ងឺសម្រាប់ប្រើប្រាស់បានដោយខ្លួនឯង។

គួរបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលចត្តាឡីស័កនៅក្នុងខេត្តកំពង់ឆ្នាំង មាននៅគ្រប់ស្រុកក្រុងទាំង៨ ដោយបានយកសាលារៀនមួយចំនួនត្រៀមក្នុងការដាក់បងប្អូនធ្វើចត្តា ឡីស័កដោយមិនបណ្តោយឲ្យពួកគាត់ធ្វើចត្តាឡីស័ក នៅតាមផ្ទះនោះឡើយ។ ដោយឡែកចាប់ពីមានព្រឹត្តិការ ណ៍សហគមន៍២០កុម្ភៈមក មន្ទីរសុខាភិបាលបានចុះបា ញ់ថ្នាំសំលាប់មេរោគនៅតាមទីផ្សារ និងទីប្រជុំជនមួយ ចំនួនដែលបានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ផងដែរ៕