(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ូនិត រស្មី លីហេង ឯ.ក ត្រូវបានក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលការ៉េម-ម្សៅការ៉េម-ពុម្ពសូកូឡា-ដំណាប់ផ្លែឈើ-ពែង-កែវ-
ចានក្រដាស់-ប្លាស្ទិកវិចខ្ចប់ការ៉េម-ន់-ធុងដាក់ការ៉េម និងនំផ្សេងៗម៉ាក ពីប្រទេសថៃ មកកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលការ៉េម-ម្សៅការ៉េម-ពុម្ពសូកូឡា-ដំណាប់ផ្លែឈើ-ពែង-កែវ-ចានក្រដាស់-ប្លាស្ទិកវិចខ្ចប់ការ៉េម-នំ-ធុង ដាក់ការ៉េម និងនំផ្សេងៗ ពាក់ម៉ាកខាងលើក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន អ៊ូនិត រស្មី លីហេង ឯ.ក ដែលទទួលបានពីក្រុមហ៊ុន PHAITHONG SEE KIM CHENG LIMITED PARTNERSHIP ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ មានសុពលភាពត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិវិញមុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន PHAITHONG SEE KIM CHENG LIMITED PARTNERSHIP ដែលជាម្ចាស់ម៉ាក៕