(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលព័ត៌មានបំភ្លៃមួយលើ Facebook ដែលផ្សព្វផ្សាយថា មានបុរសម្នាក់បានស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន។

តាមរយៈបណ្តាញព័ត៌មាន Fresh News, លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវយកអ្នកបំភ្លៃព័ត៌មានខាងលើ ទៅផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការប្រឌិតរឿងនេះ។ ករណីនេះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងសោះឡើយ។ សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង»