(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញផែនទីទីតាំងដែលត្រូវបានបិទខ្ទប់ (LockDown) ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋតាមដាន។

ទីតាំងដែលត្រូវបានបិទខ្ទប់នោះរួមមាន៖

* ខណ្ឌសែនសុខ៖ ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម
* ខណ្ឌមានជ័យ៖ ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី១, ភូមិទាំងអស់ នៃសង្កាត់ស្ទឹងមានជ័យទី២, ភូមិទ្រា៤ ភូមិដំណាក់ធំ២ ភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣
* ខណ្ឌពោធិ៍សែនជ័យ៖ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងជើង ភូមិប៉ប្រកខាងត្បូង ភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១, ភូមិចំការឪឡឹក២ នៃសង្កាត់កាកាបទី២, ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១។

ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់៕