(ភ្នំពេញ)៖ លោក សុះកំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជានៅយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១នេះបានចេញសេចក្ដីប្រកាសជូនដំណឹងដល់ គណៈអ៊ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន និងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជាថា ការចូលបួសរបស់សាសនិកឥស្លាមកម្ពុជា កំណត់យកថ្ងៃអង្គារិ៍ស្អែក ១កើត ខែរ៉ាម៉ាឌន ឆ្នាំ១៤៤២ មូហាំម៉ាត់សក្ករាជ ត្រូវនឹងថ្ងៃអង្គារិ៍ទី១៣ ខែមេសា ឆ្នាំ២០២១ ។

ក្នុងលិខិតមួយដែលបណ្ដាញព័ត៍មាន Fesh News ទទួលបានមុននេះបន្តិច ក៍មានចែងពីការបន្តអនុវត្តន៍វិធានការកូវីដ-១៩ដដែល ហើយផ្អាកការជួបជុំសឡាត (ថ្វាយបង្គុំ) តាមវិហារ និង ស៊ូរ៉ាវនានាទូទាំងប្រទេស រហូតដល់មានការជូនដំណឹងនាពេលក្រោយ ។

គួរជម្រាបថា បុណ្យបួសរ៉ម៉ាឌនមានរយ:ពេល ២៩ ថ្ងៃ ឬ ៣០ថ្ងៃផ្អែកលើច័ន្ទគតិ ដែលគិតរាប់តាមគ្រិសសក្ករាជ គេចាប់ផ្ដើមបួសស្អែកនេះពោលគឺចាប់ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី ១២ ឬ ១៣ ខែ ឧសភា ឆ្នាំ២០២១ ដែលការបួសនេះតម្រូវឲ្យសាសនិកឥស្លាមគ្រប់អាយុ និងគ្រប់លក្ខណ ទូទាំងពិភពលោក អនុវត្តន៍តាមច្បាប់សាសនាឥស្លាមដែលបានចែងមក ៕