(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៧៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦០នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣៦លាន ៦៣ម៉ឺននាក់ ស្លាប់ជាង ២លាន ៩៤ម៉ឺននាក់ និងជាសះស្បើយជាង ១០៩លាន ៨៦ម៉ឺននាក់!

៣៖ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដោយសារជំងឺកូវីដ១៩

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧៦នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៥៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូនលោក ថាច់ សេដ្ឋា

៦៖ ឥណ្ឌាក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុតលេខ២លើលោក ក្រោយរកឃើញអ្នកឆ្លងជិត ១៧ម៉ឺននាក់ទៀតក្នុង១ថ្ងៃ

៧៖ លោកស្រី ឱ វណ្ណឌីន៖ មើលព័ត៌មានក្លែងក្លាយបែបភ័យរន្ធត់មួយថ្ងៃពីរម៉ោង រយៈពេលពីរសប្តាហ៍នឹងកើតជំងឺផ្លូវចិត្ត

៨៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជិត១,០០០ករណី

៩៖ នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ អញ្ជើញគ្នាទៅបំពេញទស្សនកិច្ចផ្លូវការទៅវិញទៅមក តាមពេលវេលាសមស្របណាមួយ

១០៖ វេណេស៊ុយអេឡានឹងផលិត «វ៉ាក់សាំងប្រឆាំងកូវីដ-១៩ អភិវឌ្ឍឡើងដោយគុយបា» ២លានដូសក្នុង១ខែ

១១៖ តំណាង WHO ប្រចាំកម្ពុជា ថ្លែងសារអបអរសាទរកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនបាន ១លាននាក់

១២៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ កំណត់ឲ្យមន្រ្តីព្រំដែន ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ បើពុំនោះទេ នឹងត្រូវផ្លាស់តួនាទី

១៣៖ នាយក WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គាំទ្រចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន បិទការធ្វើដំណើរឆ្លងខេត្តក្នុងឱកាសបុណ្យចូលឆ្នាំ

១៤៖ រដ្ឋកាលីហ្វ័រញ៉ាតែឯងមានមនុស្សស្លាប់ ៦ម៉ឺននាក់ដោយសារកូវីដ-១៩, ច្រើនជាងគេបំផុត នៅសហរដ្ឋអាមេរិក

១៥៖ សម្តេចតេជោ ហ៊ុន សែន រីករាយដែលទទួលបានការគាំទ្រពី WHO ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា

១៦៖ អ៉ីរ៉ាក់ទទួលបានវ៉ាក់សាំង Sinopharm ដែលចិនបរិច្ឆាគលើកទីពីរចំនួន ២សែនដូស

១៧៖ ខេត្តក្រចេះរកឃើញអ្នកកើតជំងឺកូវីដ១៩ លើកដំបូង ជាកម្មការិនីរោងចក្រ «ឌីនហាន»

១៨៖ ឡាវរកឃើញជនជាតិអូស្ត្រាលីម្នាក់ផ្ទុកកូវីដ-១៩ ដែលបានធ្វើដំណើរមកពីអ៉ីរ៉ាក់

១៩៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ១៩ មួយករណីទៀត, អាជ្ញាធរសម្រេចបិទផ្សារក្រោម

២០៖ ប៉េរូរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី

២១៖ អភិបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារចាស់ទាំងស្រុងជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករកើតជំងឺកូវីដ១៩

២២៖ ប៉ូលិសអាមេរិក បាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ នៅទីក្រុង Minneapolis ដែលកំពុងបង្កឲ្យផ្ទុះបាតុកម្មថ្មីទៀត

២៣៖ អភិបាលរាជធានីភ្នំពេញ អំពាវនាវអាជីវករលក់ដូរទំនិញទាំងអស់ កុំឆ្លៀតឱកាសឡើងថ្លៃទំនិញ គ្រាដែលរាជធានីភ្នំពេញកំពុងផ្ទុះជំងឺកូវីដ១៩ ហើយតំបន់ខ្លះត្រូវបាន Lock Down

២៤៖ ប្រមុខការទូតអាមេរិក ព្រមានពីសកម្មភាពឈ្លានពានកាន់តែខ្លាំងឡើងៗរបស់ចិន ប្រឆាំងនឹងកោះតៃវ៉ាន់

២៥៖ ចាប់ខ្លួនជនអគតិម្នាក់ទៀត ក្រោយបង្ហោះវីដេអូបំពុលសង្គមតាមបណ្តាញសង្គម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដហើយស្លាប់

២៦៖ ចិនបានចាក់វ៉ាក់សាំងសរុបជាង ១៦៧លានដូសហើយ ជូនប្រជាជនទូទាំងប្រទេស

២៧៖ ទីបំផុតក្រោយពីអាជ្ញាធរព្រមានចាត់វិធានការតាមផ្លូវច្បាប់ អ្នកកើតជំងឺកូវីដ៥នាក់ចុងក្រោយ ដែលរកមិនទាន់ឃើញបានទាក់ទងមកអាជ្ញាធរអស់ហើយ

២៨៖ ផែនការចាក់វ៉ាក់សាំងរបស់អូស្ត្រាលី ជួបបញ្ហាធំព្រោះតែការណែនាំថ្មី អំពីសុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca

២៩៖ ជនទី១នៅខេត្តពោធិ៍សាត់ រងការផាកពិន័យ ១លានរៀល ដោយសារល្មើសវិធានការសុខាភិបាល នៃច្បាប់កូវីដ១៩

៣០៖ បទវិភាគអន្តរជាតិ៖ សែកស្អុយឬក៏ការអនុវត្តជាក់ស្តែង? តើ «ការទូតវ៉ាក់សាំង» របស់អាមេរិក មានគោលបំណងយ៉ាងណា?

៣១៖ ១១ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៤៤ម៉ឺននាក់

៣២៖ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ៥លានរៀល បានប្រគល់ដល់ដៃអ្នកចាក់វ៉ាក់សាំងលេខរៀងទី១លានរួចហើយ

- ព័ត៌មាន Fresh News Plus

១៖ Man Utd វាយបកយកឈ្នះ Spurs ៣-១ បន្ថយគំលាតពី Man City មកនៅត្រឹម ១១ពិន្ទុវិញ

២៖ Lingard ជួយ West Ham ឡើងឈរលេខ៤ កៅអី UCL ក្នុងជ័យជម្នះ ៣-២ ទៅលើ Leicester លេងកីឡាមួយមុខ

៣៖ Facebook ចំណាយ ២៣លានដុល្លារអាមេរិក សម្រាប់ថ្លៃសន្តិសុខលោក Mark Zuckerberg កាលពីឆ្នាំ២០២០

៤៖ ចំណេះដឹងទូទៅ៖ ពិភពលោក៥០០ឆ្នាំក្នុងសម័យអាណានិគម (ភាគ ៣)

៥៖ Microsoft កំពុងចរចាទិញក្រុមហ៊ុនបច្ចេកវិទ្យា AI មួយក្នុងតម្លៃដ៏ខ្ពស់សម្បើម ១៦ពាន់លានដុល្លារ

៦៖ ខ្សែការពារសញ្ជាតិអាមេរិក Jonny Campbell ថ្លែងអំណរគុណកម្ពុជា ក្រោយចាក់វ៉ាក់សាំងចិន មុនខ្លួនចេញទៅហ្វីលីពីនចុងខែនេះ

៧៖ តារាជើងចាស់ លោកស្រី Youn Yuh Jung ក្លាយជាអ្នកសិល្បៈកូរ៉េដំបូងគេ បានទទួលពានរង្វាន់ពីបណ្ឌិត្យសភាភាពយន្តរបស់អង់គ្លេស

៨៖ CEO កម្មវិធី Clubhouse ច្រានចោលព័ត៌មានថាមានករណី Hack និងបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់