(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅជួរមុខ ក្នុងព្រំប្រទល់ ស្ថិតក្នុងស្រុកលើកដែក មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

ក្នុងឱកាសចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លោក ហេង រតនា ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់ជូនកងកម្លាំងឈរជើងជួរមុខ ក្នុងស្រុកលើកដែក សម្រាប់ទុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

លោក ហេង រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ជួយស្រុកលើកដែក ខេត្តកណ្តាល ក៏បានណែនាំឲ្យត្រូវបន្ដរក្សាថែរក្សាអនាម័យ ដោយលាងដៃ ជាមួយនិងអាកុល និងសាប៊ូជាប់ប្រចាំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។

លើសពីនោះទៀត លោកក៏បានក្រើនរំលឹកអំពាវនាវ ដោយបន្តពាក់ម៉ាស់ រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរ ជាងព្យាបាល» ពិសេសត្រូវអនុវត្តតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា «៣កុំ ៣ការពារ»។

ម្យ៉ាងទៀត ត្រូវបន្តអប់រំផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់២ដង ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពីជំងឺនេះ៕