(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានបន្តទទួលបានអំណោយជាថវិកា និងសម្ភារពីសប្បុរសជនដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

អំណោយដែលបានប្រគល់ជូនគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ៩ នាពេលនេះ មានដូចជាថវិកាចំនួន ៤លានរៀល ទឹកក្រូច ៣០កេស ម៉ាសចំនួន ៥០០០ ម៉ាស ទឹកបរិសុទ្ធ ២៦០កេស មីម៉ាម៉ា ១០កេសធំ និង ១១០កេសតូច ទឹកបរិសុទ្ធ ១០០យួរ ឃិត ៣០០កញ្ចប់ អង្ករ ១តោន មី ១០០កេស។

លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នានាំអំណោយដ៏ថ្លៃថ្លាទាំងនេះ យកមកផ្ដល់ជូនគណៈកម្មការ ដើម្បីចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅពេលនេះផងដែរ៕