(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក លើទីតាំង២កន្លែង។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទីតាំងទាំង ២កន្លែង ដែលត្រូវបញ្ចប់ជាមណ្ឌលចត្តាឡីស័ក រួមមាន៖

១៖ មន្ទីរពិសោធន៍មេឌីកាល់ មានទីតាំងស្ថិតនៅវិថីមិត្តភាព ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
២៖ បន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខ មានទីតាំងស្ថិតនៅផ្លូវលេខ ១០៤ ភូមិ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមជម្រាបថា គិតត្រឹមម៉ោង ១៦៖១០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន ៧៤កន្លែង៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖