(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចំនួន ៦៥ ៨២៣នាក់ ក្នុងនោះមានបរទេសចំនួន ២ ៦០៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបេីតាមសេចក្តីប្រកាសរបស់ក្រសួងការងារដែល Fresh News ទទួលបាន។

បើតាមក្រសួងការងារ សម្រាប់ក្នុងថ្ងៃទី១៣ ខែមេសានេះ មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៤ ៤២៦នាក់ ដោយចាក់បានចំនួន ១៣ ៩៩០នាក់ ក្នុងនោះមានបរទេសចំនួន ៥៣២នាក់ និងគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤៣៦នាក់ (បរទេសចំនួន ០នាក់)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖