(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន ៥២,១០៥រូប ស្មើនឹង៨៣ភាគរយ នៃចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួន ៦២,៥៨៣រូប។ នេះបើតាមរបាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សូមបញ្ជាក់ថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលមិនទាន់បានចាក់វ៉ាក់សាំង មានចំនួន ១០,៤៧៨រូប ស្មើនឹង១៧ភាគរយ ក្រសួងមហាផ្ទៃកំពុងតែបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនជាបន្តទៀតឲ្យបានសម្រេច១០០ភាគរយ៕