(ភ្នំពេញ)៖ បទចម្រៀង «កងទ័ពអាវសសម្ដេចតេជោ» ដែលមានខ្លឹមសារបង្ហាញពីការដឹងគុណដល់ វីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពអាវស សម្ដេចតេជោ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា ពេជ ចន្ទមុន្នី ក្រោមបទបញ្ជានិង ការចង្អុលបង្ហាញដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំ ពុះពារ គ្រប់ ឧបសគ្គ ដើម្បីទប់ស្កាត់ និងជួយសង្រ្គោះបង ប្អូនប្រជាពលរដ្ឋខ្មែរយើងពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ។

«កងទ័ពអាវសសម្ដេចតេជោ» ដែលទើបតែដាក់បង្ហោះជាផ្លូវការនៅលើឆាណែលយូធូប ដែលមានឈ្មោះ «សួស្ដី»។ បទចម្រៀងផលិតឡើងដោយក្រុមមួយនេះ ដោយទាំងសាច់ភ្លេង និង ប៉ារ៉ូល គឺថ្មីទាំងអស់ និងបកស្រាយដោតតារាចម្រៀង កញ្ញាខេលី។

ជាមួយគ្នានោះផងដែរ «ក្រុមសួស្ដី» ដែលជាអ្នកបង្កើតចម្រៀងបានបញ្ជាក់ថា បទនេះគឺក្រុមផលិតបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ នៃក្រុមការងារ «សួស្ដី» មិនអាចជួយអ្វីបានក្រៅពីការផលិតបទចំរៀងនេះឡើយ ដើម្បីបង្ហាញពីការដឹងគុណ និងកោតសរសើរ ស្ញប់ស្ញែង ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់ ពលី អស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់បងប្រុស បងស្រី និងក្រុមគ្រូពេទ្យទាំងអស់ ដោយមិនគិតពីភាពនឿយហត់គ្រប់បែបយ៉ាង ក្នុងការយកឈ្នះសត្រូវលាក់ មុខមួយនេះ។

ចង់ដឹងថាបទនេះ មានអត្ថន័យចាក់ដោតកម្រិតណា សូមទស្សនាដូចតទៅ៖