(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់មណ្ឌលចត្ដាឡីស័កចំនួន ៥កន្លែងទៀត រួមមានចំពោះគ្លីនិក, សណ្ឋាគារ, មន្ទីរពិសោធន៍វេជ្ជសាស្ត្រ និងបន្ទប់ជួល ក្រោយមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ទីតាំងទាំង៥កន្លែង ដែលត្រូវបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះរួមមាន៖

ទី១៖ គ្លីនិកសុខសាន្ត មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
ទី២៖ សណ្ឋាគារអន្តរជាតិ ហាយជីកាង មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
ទី៣៖ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ រីដា ផ្សារលើ ស្ថិតនៅផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
ទី៤៖ ផ្ទះមានបន្ទប់ជួលរបស់លោក សែត ស៊ីប ស្ថិតនៅផ្លូវលេខ៨១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
និងទី៥៖ ផ្ទះមានបន្ទប់ជួលរបស់លោក ទេព ហ៉ិន ស្ថិតនៅផ្លូវលេខ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែអភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងត្រូវអនុញ្ញាតឱ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕