(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៤ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន៩គ្រឿង។

យានយន្តដែលត្រូវបានឃាត់ ពេលអនុវត្តបម្រាមគោចររួមមាន៖

* យប់ថ្ងៃទី០២ ខែមេសា ឃាត់ម៉ូតូ៦៥គ្រឿង និងរថយន្ត៨គ្រឿង។
* យប់ថ្ងៃទី០៣ ខែមេសា ឃាត់ម៉ូតូ៦៩គ្រឿង និងរថយន្ត១៣គ្រឿង។
* យប់ថ្ងៃទី០៤ ខែមេសា ឃាត់ម៉ូតូ០៤គ្រឿង និងរថយន្ត៦គ្រឿង។
* យប់ថ្ងៃទី០៥ ខែមេសា ឃាត់ម៉ូតូ០៨គ្រឿង និងរថយន្ត០១គ្រឿង។
* យប់ថ្ងៃទី០៦ ខែមេសា ឃាត់រថយន្ត២គ្រឿង។
* យប់ថ្ងៃទី០៧ ខែមេសា ឃាត់រថយន្ត២គ្រឿង។
* យប់ថ្ងៃទី០៨ ខែមេសា ឃាត់រថយន្ត៣គ្រឿង និងម៉ូតូ៦គ្រឿង។
* យប់ថ្ងៃទី០៩ ខែមេសា ឃាត់រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង។
* យប់ថ្ងៃទី១០ ខែមេសា ឃាត់ម៉ូតូ៣គ្រឿង។
* យប់ថ្ងៃទី១១ ខែមេសា ឃាត់ម៉ូតូ៣គ្រឿង។
* យប់ថ្ងៃទី១២ ខែមេសា ឃាត់ម៉ូតូ៥គ្រឿង និងរថយន្ត២គ្រឿង។
* យប់ថ្ងៃទី១៣ ខែមេសា ឃាត់ម៉ូតូ៥គ្រឿង និងរថយន្ត១គ្រឿង។
* យប់ថ្ងៃទី១៤ ខែមេសា ឃាត់ម៉ូតូ៩គ្រឿង។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរនោះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់បម្រាមគោចរ គឺហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ លើកលែងក្នុងករណីចាំបាច់ និងបុគ្គលអាទិភាព៕