(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោងសូន្យថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ ក្នុងរយៈពេល១៤ថ្ងៃនេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬកន្លែងស្នាក់នៅបច្ចុប្បន្ននោះឡើយ ប្រសិនបើគ្មានការចាំបាច់។ តែទោះជាយ៉ាងណាដំណើរចាំបាច់មួយចំនួនត្រូវបានអនុញ្ញាត។

* ការធ្វើដំណើរដែលអនុញ្ញាត៖

- ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានៃទខ្ទប់ ដែលមិនមានការហាមឃាត់ដូចបានកំណត់ក្នុងប្រការ៣ និងដោយមានភ្ជាប់ឯកសារបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដែលចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ ឬអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត

- ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ប្រចាំថ្ងៃដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណង នេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយលំនៅឋានឬទីសំណាក់ មិនឱ្យ លើសពី ៣(បី) ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំងដែលជិតបំផុតក្នុងរង្វង់ភូមិសាស្រ្តក្រុង ឬខណ្ឌ ដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួន

- ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយមូលហេតុ សុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់។ ការធ្វើដំណើរដោយមូលហេតុសុខភាព បន្ទាន់នេះ ចេញក្រៅឬចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការ អនុញ្ញាតពីអាជ្ញាធរដែលអនុវត្តវិធានការបិទខ្ទប់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព

- ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង ឬ ចេញក្រៅរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

- ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈការងារ

- ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រភូមិដែលខ្លួនរស់នៅ ដោយចៀសវាងការ ជួបជុំមនុស្សលើសពី ២ (ពីរ) នាក់

- ការធ្វើដំណើររបស់មន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការហិរញ្ញវត្ថុអន្តរជាតិ អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេស ដោយមានភ្ជាប់ ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ

- ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិង

- ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់តាមផ្លូវអាកាស ដោយត្រូវគោរពតាមបទប្បញ្ញត្តិ និងវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលជាធរមាន និង ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្តិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្រៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

* អាជីវកម្ម ដែលអនុញ្ញាតឱ្យដំណើរការ

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ប៉ុន្តែសកម្មភាពការងារមុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម៖

- សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែប្រធានស្ថាប័នសាមី ត្រូវកាត់បន្ថយចំនួនអ្នកធ្វើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ប្រធានស្ថាប័នអាចសម្រេចផ្អាកការងារដែលមិនចាំបាច់ជាបណ្តោះអាសន្នតាមការជាក់ស្តែង

- រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួម ទាំងទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។

- សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី, ទឹកស្អាត, សេវាប្រមូល និងដឹកជញ្ជូនសំរាម» សំណល់រឹង ជាដើម

- រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ

- ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ហាងលក់ទំនិញ ផ្សារលក់ដុំ ផ្សារឬ ទីតាំងលក់ដូរគ្រឿងឧបភោគបរិភោគដែលមាន សណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន-អាហារ ដ្ឋានដែលលក់ជាអាហារវេចខ្ចប់, ស្ថានីយប្រេងឥន្ធនៈ ហ្គាស ឬទីតាំងផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច

- ការផ្គត់ផ្គង់សេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទី សេវាសង្គ្រោះបន្ទាន់, សេវាសុខាភិបាល និងឱសថស្ថាន, សេវាប្រៃសណីយ៍-ទូរគមនាគមន៍, សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែត្រូវកាត់បន្ថយចំនួនបុគ្គលិកបម្រើការឱ្យមកនៅត្រឹមកម្រិតអប្បបរមា

- សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់

- សេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់

- សេវាកម្មដឹកជញ្ជូនទំនិញទូទៅចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យ វិស័យសង្គម សេដ្ឋកិច្ចនៃប្រទេស និង

- សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់ រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំង ត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើប្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លង វាលដាលនៃជំងឺកូវី៨-១៩។

* ការជួបជុំ ដែលអនុញ្ញាត

ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ ប៉ុន្តែការជួបជុំ ឬការប្រមូលផ្តុំមនុស្ស អាចត្រូវបានអនុញ្ញាត ក្នុងករណីចាំបាច់ ដូចខាងក្រោម៖

- ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយគ្នា

- ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច

- ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និង

- ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុង ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដែលត្រូវបានអនុញ្ញាតដូចបានរៀបរាប់ខាងលើ បុគ្គលគ្រប់រូបមាន កាតព្វកិច្ចកិច្ច ត្រូវអនុវត្តនូវវិធានការសុខាភិបាល ជាពិសេសការពាក់ម៉ាស និងការរក្សាគម្លាត សុវត្ថិភាព ព្រម ទាំងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវី៨-១៩ លើកលែងតែចំពោះការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុង លំនៅឋានឬទី សំណាក់ជាមួយគ្នា។

+ចំណាំ៖ សម្រាប់ការធ្វើដំណើរដែលរាល់ការធ្វើដំណើរដែលត្រូវបានអនុញ្ញាតដូចលើកឡើងខាងលើ មិនត្រូវធ្វើឡើង នៅចន្លោះពីម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ការដឹកជញ្ជូនទំនិញ, ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈ, ការធ្វើដំណើរទៅនិងមកពីទីកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ឬទីតាំងអាជីវកម្ម ដែលត្រូវបានលើកលែងឱ្យបើកដំណើរការ ដូចមានចែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃ ទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕