(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាងកូវីដ១៩ ស៊ីណូវ៉ាក់ ដូសទី២ ជូនមន្ត្រីរាជការរដ្ឋសភា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ដោយសារតែដំណើរការចាក់វ៉ាក់សាំងលើកទី២ ចំពេលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ច ដែលកំពុងអនុវត្តវិធានការ មេត្តាយោគយល់ និងជួយសម្របសម្រួលឱ្យមន្ត្រីរដ្ឋសភាទាំងអស់ បានទៅចាក់វ៉ាក់សាំងដូសទី២ ឱ្យបានទៅតាមការគ្រោងទុក។

អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានអំពាវនាវដល់មន្ត្រី និងក្រុមគ្រួសារថ្នាក់ដឹកនាំរដ្ឋសភា ដែលត្រូវទៅចាក់វ៉ាក់សាំងលើកទី២ ចំនួនប្រមាណ ១,៣២៨នាក់ ត្រូវយកទៅជាមួយកាត់បម្រើការងារ និងបណ្ណចាក់វ៉ាក់សាំងចេញឱ្យកាលចាក់លើកទី១។

អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានអំពាវនាវ ដល់មន្ត្រី និងក្រុមគ្រួសារទៅចាក់វ៉ាក់សាំងនេះ ត្រូវបានកាត់ការងារ និងបណ្ណចាក់វ៉ាក់សាំង ដើម្បីអាជ្ញាធរបើកផ្លូវឱ្យទៅចាក់វ៉ាក់សាំងលើកទី២។

អគ្គលេខាធិការដ្ឋាន បានសម្តែងការអរគុណ និងសង្ឃឹមមុតមាំថា អាជ្ញាធរ និងសមត្ថកិច្ច ក៏ដូចជាមន្ត្រីត្រូវទទួលវ៉ាក់សាំងទាំងនោះ នឹងរួមសហការគ្នា ដើម្បីបើកផ្លូវ និងសម្រួលដល់ការចាក់វ៉ាក់សាំងដូសទី២ សម្រេចបានតាមផែនការគ្រោងទុក៕