(ភ្នំពេញ)៖ ក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមចេញសេចក្ដីណែនាំមួយដើម្បីប្រាប់ដល់បងប្អូនប្រជាពលរដ្ឋអំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។

ក្រសួងសុខាភិបាល បានពន្យល់ថា ករណីអ្នកកើតជំងឺកូវីដគ្មានរោគសញ្ញាសង្ស័យដូចជា គ្មានក្អក, កម្ដៅក្រោម៣៧.៥, គ្មានហៀរសំបោរ, គ្មានឈឺបំពង់ក, សភាពទូទៅធម្មតា ពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។

ដោយឡែកករណីមានរោគសញ្ញាស្រាល ដូចជា មានកកម្ដៅលើស ៣៧.៥, មានឈឺសាច់ដុំ, មានឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី៣០គីឡូក្រាមឡើង ប្រើប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ៣ដង, កុមារ ២០-២៩គីឡូក្រាម ប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ដង។

ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក (មាន ឬមិនមានស្លេស) សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើង ប្រម៉ិនស៉ីន ៨មីល្លីក្រាម មួយថ្ងៃបីដង ឬសេទីរីហ្ស៉ីន ១០មីល្លីក្រាម មួយថ្ងៃម្ដង។

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖

*** សូមតាមដានព័ត៌មានផ្លូវការពីបណ្តាញព័ត៌មាន App, TV, Web, Facebook, YouTube, Radio និង Channel Telegram ផ្លូវការរបស់ Fresh News !
Join US: https://t.me/freshnewsasia