(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈ Facebook ផ្លូវការរបស់ក្រសួង បានប្រកាសផ្អាកដំណើរ ការជាបណ្តោះអាសន្នមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង នៅផ្សារទំនើបជីបម៉ុងណូរ៉ូមល និងនៅផ្សារទំនើបអ៉ីអនម៉លទី១ និងអ៉ីអនម៉លទី២ រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ក្រសួងសាធារណការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាគោរពនិងអនុវត្តទាំងអស់គ្នា តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ និងបន្តអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច៕