(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងយុត្តិធម៌បានចាប់ផ្តើមដំណើរការ ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ ជាលើកទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ដើម្បីចាក់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពចំណុះក្រសួងយុត្តិធម៌ តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ។ ដំណើរការនេះធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២១។

សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើឡើងបន្ទាប់ពីកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ រួមមាន៖ ស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន ចំនួន ១លាន៣សែនដូស, អាស្ត្រាហ្សេណេកា ដែលទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ ចំនួន ៣២៤,០០០ដូស និងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន ចំនួន ១លាន៥សែនដូស៕