(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថា ក្រសួងសុខាភិបាល នឹងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីង-១៩ ជាលើកទី២ រយៈពេល២ថ្ងៃ ជូនដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី ចាប់ពីថ្ងៃស្អែកនេះ។

ការចាក់វ៉ាក់សាំងលើកទី២នេះ នឹងធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដីន នាថ្ងៃទី១៦ ដល់ ១៧ ខែមេសា ឆ្នាំ២០២១ ពេលវេលា៖ ព្រឹកចាប់ពីម៉ោង ០៧:០០នាទី ដល់ម៉ោង ១១: ៣០នាទី និងរសៀលចាប់ពីម៉ោង ១៣៖ ៣០នាទី ដល់ម៉ោង ១៧៖ ៣០នាទី

ទោះជាយ៉ាងនេះក្តី ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា អ្នកដែលត្រូវមកចាក់វ៉ាក់សាំងលើកទី២ ត្រូវអនុវត្តដូចខាងក្រោម៖
១៖ យកមកជាមួយនូវកាត់ចាក់វ៉ាក់សាំងលើកទី១
២៖ ពិនិត្យលេខរៀងនៅក្នុងបញ្ជីឈ្មោះដើម្បីផ្ដល់ជូនមន្ត្រីប្រចាំការនៅច្រកចូល ទើបអនុញ្ញាត ឱ្យចូលកន្លែងរង់ចាំ
៣៖ អ្នកចាក់វ៉ាក់សាំងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ត្រូវអញ្ជើញមកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
៤៖ អ្នកចាក់វ៉ាក់សាំងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ត្រូវអញ្ជើញមកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នាថ្មីៗនេះ បានទទួលការកោតសរសើរពីសម្តេចតេជោ ហ៊ុន សែន ដោយសារតែក្រៅពីចាក់វ៉ាក់សាំងជូនមន្រ្តីរាជការរបស់ខ្លួន ក្រសួងនេះបានផ្តល់ជូននូវការចាក់វ៉ាក់សាំងដល់មន្រ្តីជាប់កិច្ចសន្យា និងអ្នកអនាម័យផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី៖