(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នភូមិបន្ទាយរកា ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច និងមួយផ្នែកតូច នៃភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ដែលជាតំបន់មានការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវបានបិទខ្ទប់ព្រោះជាតំបន់ឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ជំងឺនេះ។

អភិបាលខេត្តកំពង់ស្ពឺ បានកំណត់ទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ៖