(ភ្នំពេញ)៖ រហូតមកដល់រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ អ្នកកើតជំងឺកូវីដ១៩ ចំនួន៦នាក់ ដែលរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសតាមរកនោះ មិនទាន់រកឃើញនៅឡើយទេ។ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា បើអ្នកជំងឺទាំង៦នាក់នេះ មិនបង្ហាញខ្លួនទៀត នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

អ្នកជំងឺកូវីដ១៩ ដែលកំពុងបាត់ខ្លួន៦នាក់នោះរួមមាន៖

១៖ ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា
២៖ ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៣៖ យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ
៤៖ ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន
៥៖ ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៦៖ ឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលិត ខណ្ឌ៧មករា

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ ប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីសាមីមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ។

សំណុំរឿងនេះ គឺជាអំពើគេចវេនពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕