(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី សូមគោរពថ្លែងអំណរគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានឧបត្ថម្ភថវិកា៥លានរៀល ដើម្បីចូលរួមទ្រទ្រង់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនសាលាខណ្ឌ។

លើសពីនេះលោក ជា ពិសី សូមគោរពជូនពរចំពោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឲ្យមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ប្រាជ្ញាឆ្លៀសវៃ និងជន្មាយុយ៉ឺនយូរ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿងជានិរន្តន៍។

លោក ជា ពិសី បានថ្លែងថា ស្ថិតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១នេះ ខ្ញុំបាទជុំជួសមុខអោយ មន្ត្រីរាជការ ព្រមទាំងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមគោរពជូនពរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ប្រាជ្ញាឆ្លៀសវៃ និងជន្មាយុយ៉ឺនយូរ ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿងជានិរន្តន៍។

សូមទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ព្រះនាមមណ្ឌាទេវី តាមបីបាច់ថែរក្សាការពារ ឯកឧត្តម និង លោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ រួមទាំងក្រុមគ្រួសារ សូមចៀសផុតពីជម្ងឺកូវីដ១៩ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕