(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការកែតម្រូវព័ត៌មានពាក់ព័ន្ធលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ លើក្រុមអាជីវករផ្សារលើ ក្រុងព្រះសីហនុ ដែលមានចំនួន១១នាក់ មានវិជ្ជមានវីរុសកូវីដ១៩ ដោយបានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺឈ្មោះ សុខ គន្ធា និងឈ្មោះ សុខ ស្រីនាង ប៉ុន្តែមកដល់ពេលនេះតាមការពិនិត្យលទ្ធផលឡើងវិញបញ្ជាក់ថា មានតែបងប្អូនអាជីវករ ចំនួន៦នាក់ប៉ុណ្ណោះ ដែលមានវិជ្ជមានកូវីដ-១៩។

អ្នកវិជ្ជមានជំងឺកូវីដទាំង៦នាក់រួមមាន៖

១-ស្ត្រីឈ្មោះ ឡុង ចាន់ឌី អាយុ ៣៤ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៦៩ ផ្សារលើ ក្រុងព្រះសីហនុ
២-ស្ត្រីឈ្មោះ ចាប នួន អាយុ ៣៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៧ ផ្សារលើ ក្រុងព្រះសីហនុ
៣-ស្ត្រីឈ្មោះ មុំ ណាង អាយុ ៥៨ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៧១ ផ្សារលើ ក្រុងព្រះសីហនុ
៤-ស្ត្រីឈ្មោះ ឈា សុភា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៩០៧ ផ្សារលើ ក្រុងព្រះសីហនុ
៥-បុរសឈ្មោះ ប៊ូ មករា អាយុ ២៥ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ
៦-ស្ត្រីឈ្មោះ លឹម ហ៊ា អាយុ ៤១ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ

បច្ចុប្បន្នអ្នកជំងឺកូវី៥-១៩ ទាំង ៦នាក់ខាងលើត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ដោយឡែក ចំពោះអាជីវករចំនួន ៥នាក់ទៀតពុំទាន់មានលទ្ធផលបញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩ នៅឡើយទេហើយកំពុងដាក់ឱ្យធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនផ្ទាល់ រួមមាន៖

១-ស្ត្រីឈ្មោះ សុខ ធាវី អាយុ ៣២ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៩ ផ្សារលើ ក្រុងព្រះសីហនុ
២-ស្ត្រីឈ្មោះ ម៉ៅ ពេជ្ររ៉ា អាយុ ៣១ឆ្នាំ អាជីករលក់ដូរ តូបលេខ៩១០ ផ្សារលើ ក្រុងព្រះសីហនុ
៣-ស្ត្រីឈ្មោះ ប៊ូ ចាន់ឡា អាយុ ៣៩ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ
៤-បុរសឈ្មោះ ស៊ីវ វិចិត្យ អាយុ ៤៣ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៤៨ ផ្សារលើ ក្រុងព្រះសីហនុ
៥-បុរសឈ្មោះ រិទ្ធី ទិត្យតុលា អាយុ ១៧ឆ្នាំ អាជីករលក់ដូរ តូបលេខ៨៨៨ ផ្សារលើ ក្រុងព្រះសីហនុ៕