(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពី យន្ដការ និងនីតិវិធី នៃការអនុវត្ដវិធានការគោលនយោបាយ អន្ដរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្ដិការណ៍ ២០កុម្ភៈ ២០២១។

ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា សេចក្តីសម្រេចនេះ មានគោលបំណងកំណត់យន្តការ និងនីតិវិធីដាក់ឲ្យអនុវត្តវិធានការ អន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។

សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដូចខាងក្រោម៖

* គ្រួសារមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់
* គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ-១៩ តែមិនមានអ្នកស្លាប់ នៅទូទាំងប្រទេស, និង
* គ្រួសារដែលមានសមាជិកស្លាប់ ដោយសារជំងឺកូដ-១៩ នៅទូទាំងប្រទេស៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់ក្រសួងសេដ្ឋកិច្ច ដែលមានខ្លឹមសារទាំងស្រុង៖