(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី២ ជូនដល់មន្ត្រីរាជការក្របខ័ណ្ឌក្រសួងការងារ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មកររោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយរងចាំអនុគណៈកម្មការចំពោះកិច្ចការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

សូមជម្រាបថា លោកស្រី ឱន វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ តាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនសាធារណជនជ្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖