(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ហើយបានទៅចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងបានឱ្យដឹងថា អ្នកជំងឺរូបនេះមានឈ្មោះ ជឺ ទេពី ភេទស្រី អាយុ ១៩ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ១៧E2 ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ក្រសួងបានឱ្យដឹងថា ស្ត្រីរូបនេះ បានទៅចាក់វ៉ាក់សាំងនៅក្រសួងកាលពីរសៀលថ្ងៃទី០៥ ខែមេសា។

ក្រសួងបានអំពាវនាវដល់អ្នកដែលមានការជាប់ពាក់ព័ន្ធ ហើយមានលេចចេញមានអាការៈដូចជា គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ប្រញាប់ទៅធ្វើតែស្តរកមេរោគកូវីដ១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យ ខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល(ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះ ជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូតិ៍ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំ ជីវិត(ទីតាំងចាក់សំរាមចាស់ស្ទឹងមានជ័យ)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវអ្នកពាក់ព័ន្ធផ្ទាល់ ប្រញាប់ទៅយកសំណាកធ្វើតែស្តនៅកន្លែង ដូចបានកំណត់ខាងលើ។ ចំពោះអ្នកពាក់ព័ន្ធដោយប្រយោល មេត្តាធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ក្នុងករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ៕