(ភ្នំពេញ)៖ ក្រសួងសារធារណការ និងដឹកជញ្ជូន បានប្រកាសមន្ត្រីរបស់ខ្លួនម្នាក់ជាវិស្វករ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងក្រសួងបានបញ្ជាក់ថា មន្ត្រីដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ អ៊ុយ សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ ជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានបញ្ជាក់ថា លោក អ៊ុយ សុវណ្ណារិទ្ធ មានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយផងដែរ។

ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅនេះ ក្រសួងសាធារណការ បានប្រកាសថា មន្ត្រីរបស់ខ្លួន៣នាក់ បានកើតជំងឺកូវីដ១៩៕