(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារជាការក្រើនរំលឹកទៅដល់គណៈអភិបាលខេត្តទាំង១៤ និងកងកម្លាំងសមត្ថកិច្ច ដែលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ មិនត្រូវរារាំងមន្ត្រីសុខាភិបាល គ្រូពេទ្យ អ្នកលក់ឱសថ និងអ្នកដឹកជញ្ជូនចំណីអាហារនោះឡើយ។

សារក្រើនរំលឹករបស់លោក កើត ឆែ ផ្ញើទៅកាន់គណៈអភិបាលខណ្ឌ នឹងសមត្ថកិច្ចនេះ បន្ទាប់ពីលោកទទួលបានព័ត៌មាន នៃការរារាំងមន្ត្រីសុខាភិបាល គ្រូពេទ្យ អ្នកលក់ឱសថ និងការឆែកឆេរក្រុមអ្នកដឹកចំណីអាហារជាដើម។

លោកបានគូសបញ្ជាក់ថា ការរារាំងបែបនេះ គឺខុសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ហើយធ្វើឱ្យប៉ះពាល់ដល់ការផ្តល់សេវាព្យាបាលជំងឺ ការលក់ឱសថ និងការផ្គត់ផ្គង់ចំណីអាហារក្នុងរាជធានីភ្នំពេញផងដែរ៕

*** តាមដានព័ត៌មានផ្លូវការពីគ្រប់បណ្តាញរបស់ Fresh News !
Join US: https://t.me/freshnewsasia