(បន្ទាយមានជ័យ)៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកសម្ភារប្រើប្រាស់ ស្បៀងអាហារ និងថវិកាមួយចំនួនចុះមកប្រគល់ជូនដល់លោកយាយចាស់ ពិការទុរគតម្នាក់មានអាយុ៧២ឆ្នាំ រស់នៅជាមួយចៅស្រីវ័យជាង១០ឆ្នាំ ដែលកំពុងជួបការលំបាករស់ នៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្ថិតនៅក្នុងឱកាសនោះលោក គាត ហ៊ុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ក្នុងសហគមន៍ តាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍នូវវិធាន «៣កុំ ៣ការពារ»។

សូមបញ្ជាក់ថា អំណោយដែលលោក លោក គាត ហ៊ុល នាំយកប្រគល់ជូនលោកយាយរួមមាន៖ អង្ករ៦០គីឡូក្រាម ទឹកពិសារដប២០យួរ ទឹកស៊ីអ៊ីវ៤យួរ សារ៉ុង អាវ សំពត់អាវសិស្ស១កំប្លេ និងថវិកា ១០០,០០០៕