(សៀមរាប)៖ ក្រុមលទ្ធកម្ម របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមជូនដំណឹងដល់បណ្ដាក្រុមហ៊ុន សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ឲ្យបានជ្រាបថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់ ប្រេងឥន្ទនៈប្រចាំឆ្នាំ២០២១។

ក្រុមលទ្ធកម្មរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានរៀបចំឯកសារសម្រាប់ការដាក់ពិគ្រោះថ្លៃនេះ ដែលមានអាស័យដ្ឋាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តទៅ នៅរៀងរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងតាមលេខទូរសព្ទ ០៧៨ ៩០២ ២៨៦។

កាលបរិច្ឆេទឈប់ទទួលសំណើរពិគ្រោះថ្លៃ នៅវេលាម៉ោង ៣ ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២១។ ហើយការបើកសំណើរពិគ្រោះថ្លៃ នឹងប្រព្រឹត្តិទៅនៅអង្គភាពលទ្ធកម្ម នៅវេលាម៉ោង៣ ខែឧសភា ឆ្នាំ២០២១៕