(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំស្តីពីការបន្តបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសានេះ។

ក្នុងសេចក្តីណែនាំនេះ បានឱ្យមន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចូលរួមដូចតទៅ៖

* ត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ជាបណ្ទើអាសន្នរយៈពេល៨ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

* ត្រូវសហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់នូវរាល់ការធ្វើដំណើរចេញ-ចូល និងមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពសេវាកម្មទេសចរណ៍ណាមួយនៅតាមគោលដៅទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះជាដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖