(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ចោមចៅទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកអំណោយជាបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្ដាលភូមិក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានឲ្យដឹងថា អំណោយមកចែកជូនដល់ដៃបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន១១គ្រួសារ នៅពេលនេះរួមមាន៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ១ បាវ២៥គីឡូក្រាម មី១កេសបាតាន់១ កេស ត្រីខ១០កំប៉ុង ទឹកត្រី ទឹកស៊ីវអ៊ីវ២យួរ ទឹកបរិសុទ្ធវីតាល់១កេស ដើម្បីជួយរំលែកទុក្ខធុរៈខ្លះក្នុងកំឡុងពេលកូវីដ១៩ ដ៏លំបាកនេះ។

លោក វ៉ា សារ៉ង បានអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន «សូមបងប្អូនទាំងអស់គ្នាបើពុំមានការចាំបាច់សូមកុំដើរចេញពីផ្ទះ ត្រូវរក្សា «៣ការពារ ៣កុំ» ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»