(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចឲ្យបើកដំណើរការឡើងវិញ មណ្ឌលសុខភាពក្រឡា ស្ថិតនៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

គួរជម្រាបថា ទីតាំងមណ្ឌលសុខភាពក្រឡានេះ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នកាលពីពេលកន្លងទៅ ដោយសារមានការជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនេះ ទៅកាន់ប្រជាពលរដ្ឋផ្សេងទៀត។

ដោយពិនិត្យឃើញថា ទីតាំងនេះលែងមានហានិភ័យក្នុងការចម្លងជំងឺកូវីដ១៩ ទើបអភិបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឲ្យបើកដំណើរករឡើងវិញតែម្ដង៕