(សៀមរាប)៖ ដោយមានការយកចិត្តទុកដាក់ពី លោក ចែម ចន្ថា ប្រធាន ច.យ.ក (ក.១៥៧) ស្រុកជីក្រែង បាននាំយកអំណោយសប្បុរសជន និងថវិកាបម្រុងទុកថ្នាក់ស្រុក ចែកជូនចំពោះកងកម្លាំង និងសមាជិកសមាជិកា ដែលមានទីលំនៅភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ នៅសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក សង្កាត់សៀមរាប ដែលកំពុងជួបនៅបញ្ហាជីវភាពខ្វះខាត ដោយសារកូវីដ១៩។

ចលនា (ក.១៥៧) សាខាស្រុកជីក្រែង បានពាំនាំអំណោយសំរាប់កងកម្លាំងយាមតាមគោលដៅ និងជូនសមាជិក ច.យ.ក (ក.១៥៧) មានដូចជា៖

សំរាប់កងកម្លាំងមាន២គោលដៅ គឺភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ និងគោលដៅ ភូមិខ្វៀន សង្កាត់គោកចក អំណោយរួមមាន៖
* អង្ករ ៥០គីឡូក្រាម
* មីម៉ាម៉ា ៣កេស
* ត្រីខស្រី៣នាក់ ៥យួរ
* ទឹកត្រី ៥យួរ
* ទឹកស៉ីអ៉ីវ ៥យួរ
* ទឹកបរិសុទ្ធ៥០យួរ
* ថវិកា ១៥មុឺនរៀល

អំណោយសម្រាប់សមាជិកសមាជិកាចំនួន ១៤នាក់រួមមាន៖
* ត្រីងៀត ៤០គីឡូក្រាម
* ក្បាលត្រីឆ្ដោ ១០គីឡូក្រាម
* ប្រហុក ៣គីឡូក្រាម
* ផ្អក ២គីឡូក្រាម
* ត្រីឆ្អើ ២០ក្រាស
* ទឹកត្រី ៣យួរ
* ទឹកស៉ីអ៉ីវ ៣យួរ
* ត្រីខ ៥យួរ
* មីម៉ាម៉ា ៣កេស
* អង្ករ ៣០គីឡូក្រាម
* ឧបត្ថម្ភ ត្រីងៀត ២គីឡូក្រាម សម្រាប់ថ្នាក់ខេត្ត៕