(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ទីតាំងគម្រោង លែន ម៉ាក ២៧១ ជូនក្រសួង សុខាភិបាលប្រើប្រាស់សម្រាប់រៀបចំការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី២ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមានជ័យ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ តទៅ។

សូមប្រជាពលរដ្ឋដែលអញ្ជើញមកចាក់វ៉ាក់សាំងនៅថ្ងៃទី២០ និង២១ មេសា ប៉ុន្តែខកខានមិនបានចាក់ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះភាពយឺតយ៉ាវក្នុងការរៀបចំអំឡុងពេលវិធានការបិទខ្ទប់បច្ចុប្បន្ន។ គម្រោង លែន ម៉ាក ២៧១ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ៣៧១។

សូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩៕