(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានផ្តល់ថវិកាចំនួន ៣៤៨,៣២០,០០០រៀល ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ។

តាមលិខិតរបស់ផ្ញើទៅកាន់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា «ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្រ្តរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ខ្ញុំសូមឧបត្ថម្ភនូវថវិកាចំនួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ»

សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យ នាយឧត្តមសេនីយ៍ ចាត់ចែងបែងចែកថវិកានេះជូនដល់កងកម្លាំង ដោយក្នុង០១នាក់ ទទួលបានថវិកាចំនួន ២៨០,០០០រៀល៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖