(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោកស្រី គឹម សុវណ្ណា អនុប្រធានក្រុមការងារចុះជួយខណ្ឌបឹងកេងកង និងលោក ធឹម សំអាន អភិបាលខណ្ឌ លោកស្រីប្រធានសមាគមនារីខណ្ឌ បាននាំយកអំណោយ និងថវិការបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់កងកម្លាំងកងរាជអាវុធហត្ថ និងនគរបាល និងអនុសាខាសមាគមនារីខណ្ឌ-សង្កាត់ទាំង៧។

លោកស្រី ស៊ិន រតនា បានឲ្យដឹងថា ថវិកាដែលផ្តល់ដោយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាពេលនេះ រួមមាន៖

*អនុសាខាសមាគមនារីខណ្ឌ ៥០០,០០០រៀល
*កងរាជអាវុធហត្ថ ៥០០,០០០រៀល
*អធិការនគរបាលខណ្ឌ ៥០០,០០០រៀល
*ក្រុមការងារនារីសង្កាត់ ក្នុង ១សង្កាត់ ៤០០,០០០រៀល សរុប ០៧សង្កាត់ ក្នុងការបំពេញភារះកិច្ចដ៏មានសារៈសំខាន់ក្នុងការលុបបំបាត់ជម្ងឺកូវីដ១៩ ឲ្យអស់នាពេលបច្ចុប្បន្ននេះ។

ជំនួសមុខឲ្យកងកម្លាំងទាំងពីរ និងថ្នាក់ដឹកនាំនារីទាំងអស់, លោក ធឹម សំអាន សូមថ្លែងអំណរគុណចំពោះការផ្តល់ថវិកាខាងលើនេះ៕