(ភ្នំពេញ)៖ ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រើរថយន្តដឹកជញ្ជូនរបស់ខ្លួនចំនួន៦៤គ្រឿង បើកចល័តលក់គ្រឿងឧបភោគបរិភោគ (ដូចផ្សារ Mart) ទូទាំងរាជធានីភ្នំពេញ ដែលជាតំបន់ Lockdown ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋ។

ថ្ងៃស្អែកទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុននឹងបន្តបញ្ចេញឡានជាច្រើនគ្រឿងទៀត ចល័តលក់គ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋនៅចំនួន១៤ទីតាំង និងតំបន់ក្រហមផងដែរ ស្ថិតក្នុងភូមិសាស្រ្ត Lockdown !

ទីតាំងលក់មាន៖ ផ្សារថ្មី ផ្សារអូរប្ញស្សី Century Plaza T.K ផ្សារត្រពាំងក្រឡឹង ផ្សារស្ទឹងមានជ័យថ្មី ផ្សារកាណាឌីយ៉ា ផ្លួវឌួងងៀប មុខបុរីសូនី កាំកូស៊ីធីផ្លូវភ្លោះ មុខផ្សារដើមគរ ផ្សារអូឡាំពិច ផ្សារទួលទំពូង ផ្សារចាស់។

នៅពេលបងប្អូនប្រជាពលរដ្ឋ ទៅទំនិញសូមតម្រង់ជួរ និងរក្សាគម្លាត តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងឆ្លងជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

បងប្អូនអាចតាមដាន Facebook របស់ក្រុមហ៊ុន ដើម្បីដឹងពីពេលវេលានៃការលក់
https://www.facebook.com/VirakBunthamExpress/