(តាកែវ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងការទប់ស្កាត់ការចល័តផ្លាស់ទីរបស់បងប្អូនប្រជាពលរដ្ឋ ពីភ្នំពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយអាចបង្កហានិភ័យ នៅការរីករាលដាលជំងឺកូវីដ១៩ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានដឹកនាំបញ្ជាកងកម្លាំងនគរបាលស្រុកបាទី សហការជាមួយកងរាជអាវុធហត្ថស្រុក ដោយផ្ទាល់ទោះបីជាមានភ្លៀងធ្លាក់មិនដាច់ យ៉ាងណាក៏ដោយ ក៏កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅតែបន្តឈរប្រចាំការតាមគោលដៅនានា ដេីម្បីបន្តអនុវត្តការងាររបស់ខ្លួនដោយគ្មានការរអ៊ូរទាំឡេីយ ។

ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលនេះ ជាតួនាទី ភារកិច្ចរបស់កងកម្លាំង លះបង់ទាំងពេលវេលា ទាំងកម្លាំងចិត្ត កាយ ព្រោះតែដេីម្បីការពារបងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះបេីមិនចាំបាច់សូមប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ ឬធ្វើការចល័តពីតំបន់មួយទៅកាន់តំបន់មួយទៀត ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ៕