(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ប្រកាសការស្លាប់របស់ជនជាតិខ្មែរចំនួន១០នាក់ ដោយសារជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជនជាតិខ្មែរចំនួន ១០នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ រួមមានដូចខាងក្រោម៖
១៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំងរយៈពេលពីរទៅបីថ្ងៃ គាត់ត្រូវបានយកសំណាក ជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមាន ជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ពេលដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅ ហើយមុនពេលចូលដល់មន្ទីរពេទ្យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤៖១២នាទី។
២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៧៧ឆ្នាំ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបានគាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង១៥៖៣០នាទី។
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៣៤ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១វេលាម៉ោង៣៖៤០នាទីទៀបភ្លឺ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៤៖ ៣០នាទី ជាមួយស្ថានភាព ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ដោយការវិវត្តររបស់ជំងឺមានសភាពធ្ងន់ធ្ងរឡើងៗ ជាមួយនឹងអាការៈហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមជាមួយការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣៖៤០នាទីទៀបភ្លឺ។
៤៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៤ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០៖៣៥នាទី ក្នុងស្ថានភាព ក្អក ហត់ខ្លាំង
និងមានជំងឺខ្សោយតំរងនោមធ្ងន់ធ្ងររ៉ាំរៃប្រចាំកាយ អ្នកជំងឺត្រូវបានយកសំណាកនៅថ្ងៃដដែល ជាលទ្ធផលបញ្ជាក់ថាវិជ្ជមានកូវីដ-១៩ ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស គ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០៖២០នាទី។
៥៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង បានចូលមកមណ្ឌលព្យាបាលកូវី-១៩ បាវិត ពេលដល់មណ្ឌលព្យាបាលត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតទៅហើយ មុនពេលចូលដល់មណ្ឌលព្យាបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១វេលាម៉ោង ០៨៖០០នាទី ជាករណីសង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផល បញ្ជាក់ថាមានវិជ្ជមានកូវដ-១៩។
៦៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៤២ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩៖០០នាទី ជាមួយលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវីដ-១៩ ក្នុងស្ថានភាព ក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង និងមានប្រវត្តិជំងឺទឹកនោមផ្អែម ជំងឺរលាកថ្លើមប្រភេទបេប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៧៖៥០នាទី។
៧៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០៖៥០នាទី មានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង រយៈពេលបួនថ្ងៃមុនចូលមកមន្ទីរពេទ្យ រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ ពេលមកដល់មន្ទីរពេទ្យត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបានស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលមកដល់មន្ទីរពេទ្យ នៅថ្ងៃខែឆ្នាំដដែលជាករណ៏សង្ស័យសពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផល បញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ។
៨៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចូលសម្រាកមន្ទីរពេទ្យ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖១០នាទី ជាមួយលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូរីដ-១៩ ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង តែជាអកុសលនៅតែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដដែលវេលាម៉ោង ១២៖៤០នាទីថ្ងៃត្រង់។
៩៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៧១ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានចូលមកសម្រាក នៅមន្ទីរពេទ្យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១៣៖០០នាទី ក្នុងស្ថានភាពក្អក ហត់ខ្លាំង។ ដោយស្ថានភាពជំងឺមានការវិវត្តចេះ តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ គ្រប់មធ្យោបាយ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:១៥នាទី។
១០៖ មន្ទីរពេទ្យហ្លួងម៉ែ បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៣២ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣៖៣០នាទី ក្នុងស្ថានភាពក្តៅខ្លួន ក្អក ហត់ខ្លាំង រួមទាំងមានជំងឺបេះដូងប្រចាំកាយ។ ដោយស្ថានភាពជំងឺមានការវិវត្តចុះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេសគ្រប់មធ្យោបាយ យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ វេលាម៉ោង ០៤៖០០នាទី។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសពទាំង១០នាក់៕