(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានរំលឹកដាក់តឿន ដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងផ្តល់ សេវាសុខាភិបាល ទាំងសារធារណៈ និងឯកជន ឲ្យយកចិត្តទុកដាក់ ក្នុងការបំរើសេវាជូនអតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្តីទន់ភ្លន់ អាកប្បកិរិយាសមរម្យក្នុងពេលពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ ពិសេសអ្នកជំងឺគ្រោះថ្នាក់ ដោយចរាចរណ៍ ត្រូវសង្គ្រោះអាយុជីវិតជាបន្ទាន់ និងត្រូវបំពេញសំណុំបែបបទតាមក្រោយ។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ផ្ញើជូនប្រធានមន្ទីរសុខាភិបាល រាជធានី ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា។

លិខិតរបស់លោករដ្ឋមន្ត្រីដដែលបានបន្ថែមទៀតថា មន្ត្រីសុខាភិបាលត្រូវចេញវេជ្ជបញ្ជាថ្នាំចាក់ មានហេតុផលត្រឹមត្រូវ និងអនុវត្តន៍គោលការណ៍ការចាក់ថ្នាំមានសុវត្ថិភាព, វេចខ្ចប់ថ្នាំ ឬឱសថ ត្រូវរក្សាភាពដើមទម្រង់ដើម ហាមលុបស្លាកសញ្ញាឈ្មោះ និងថ្ងៃខែផុតកំណត់ចោល, គ្លីនិក ឬមូលដ្ឋានសុខាភិបាលណា ដែលមានអ្នកជំងឺសម្រាកព្យាបាល ត្រូវមានឯកសារអ្នក ជំងឺត្រឹមត្រូវ តាមក្បួនបច្ចេកទេស និងថែរក្សាឲ្យបានល្អ ត្រៀមលក្ខណៈជានិច្ច ធានាយកមកប្រើប្រាស់ជាផ្លូវការឡើងវិញបាន៕

ព័ត៌មានលម្អិតសូមអានលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ទាំងស្រុង៖